Posted on Leave a comment

តើពាក្យ «កម្ពោជ» មានន័យដូចម្ដេច ?


កម្ពោជ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ( បា. ) ឈ្មោះ​រដ្ឋ​មួយ​ក្នុង​ជម្ពូទ្វីប ( ឥណ្ឌា សម័យ​បច្ចុប្បន្ន ) ជា​រដ្ឋ​រាប់​ឈ្មោះ​ចូលក្នុង​ចំនួន​ឈ្មោះ​រដ្ឋ​ទាំង ២១ គឺ កុរុ, សក្កៈ, កោសល, មគធៈ, អង្គៈ, សិវិ, កលិង្គៈ, អវន្តិ, បញ្ចាលៈ, វជី, គន្ធារៈ.. ចេតិយៈ, វង្គៈ, វិទេហៈ, កម្ពោជ, មទ្ទៈ, ឬ មទ្រៈ, ភគ្គៈ, សីហឡៈ, កស្មិរ, កាសី, បណ្ឌវៈ ។ រដ្ឋ​ទាំង ២១ ដែល​មាន​ឈ្មោះ​យ៉ាង​នេះ ចំពោះ​តែ​ក្នុង​បុរាណ​សម័យ​នា ជម្ពូ​ទ្វីប ( ឥណ្ឌា ), លុះ​ចំណេរ​កាល​ត​ៗ ​មក​ដរាប​ដល់​សម័យ​បច្ចុប្បន្ន ក៏​ក្លាយ​ជា​ឈ្មោះ​ផ្សេង​ៗ ទៅ​វិញ​ដោយ​ច្រើន, រដ្ឋ​ខ្លះ​ក៏នៅ​ជា​ឈ្មោះ​ដើម​ដដែល ដូច​ក្នុង​សម័យ​បុរាណ​ព្រេង​នាយ និងក្នុង​សម័យ​នៃ​ព្រះ​សក្យមុនី​គោតម​សម្មាសម្ពុទ្ធ សឹង​មាន​ឈ្មោះ​ប្រាកដ​ក្នុង​គម្គីរ​ព្រះ​ពុទ្ធ​សាសនា​រាល់​តែ​គម្ពីរ​សាស្រ្តា​របស់​ខ្មែរ​យើង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply