កម្ពោជ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ( បា. ) ឈ្មោះរដ្ឋមួយក្នុងជម្ពូទ្វីប ( ឥណ្ឌា សម័យបច្ចុប្បន្ន ) ជារដ្ឋរាប់ឈ្មោះចូលក្នុងចំនួនឈ្មោះរដ្ឋទាំង ២១ គឺ កុរុ, សក្កៈ, កោសល, មគធៈ, អង្គៈ, សិវិ, កលិង្គៈ, អវន្តិ, បញ្ចាលៈ, វជី, គន្ធារៈ.. ចេតិយៈ, វង្គៈ, វិទេហៈ, កម្ពោជ, មទ្ទៈ, ឬ មទ្រៈ, ភគ្គៈ, សីហឡៈ, កស្មិរ, កាសី, បណ្ឌវៈ ។ រដ្ឋទាំង ២១ ដែលមានឈ្មោះយ៉ាងនេះ ចំពោះតែក្នុងបុរាណសម័យនា ជម្ពូទ្វីប ( ឥណ្ឌា ), លុះចំណេរកាលតៗ មកដរាបដល់សម័យបច្ចុប្បន្ន ក៏ក្លាយជាឈ្មោះផ្សេងៗ ទៅវិញដោយច្រើន, រដ្ឋខ្លះក៏នៅជាឈ្មោះដើមដដែល ដូចក្នុងសម័យបុរាណព្រេងនាយ និងក្នុងសម័យនៃព្រះសក្យមុនីគោតមសម្មាសម្ពុទ្ធ សឹងមានឈ្មោះប្រាកដក្នុងគម្គីរព្រះពុទ្ធសាសនារាល់តែគម្ពីរសាស្រ្តារបស់ខ្មែរយើង ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖