Posted on Leave a comment

តើពាក្យ «ករុណា» មានន័យដូចម្ដេច ?


ករុណា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ( សំ. ) សេចក្ដី​អាណិត, អាសូរ; និយាយ​ក្លាយ​មក​ជា កូរណា ក៏​មាន ។ ជួន​ប្រើ​ជា​បុរិស​សព្វនាម​ចំពោះ​ព្រះ​មហា​ក្សត្រិយ៍​ថា :
ឧទាហរណ៍៖ ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត ។ សូម​លោក​មាន​អាសូរ​ករុណា​ខ្ញុំ​បាទ​ផង ។

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( បា. ) ( សំ. ) ពាក្យ​សម្រាប់​គ្រហស្ថ​ឆ្លើយ​អ្នក​បួស ឬ អ្នក​បួស​និង​អ្នក​បួស​ឆ្លើយ​គ្នា​ទៅ​វិញ​ទៅ​មក; និយាយ​ក្លាយ​មក​ថា កូរណា ក៏​មាន ។ ជួន​ប្រើ​ជា​បុរិស​សព្វនាម​ចំពោះ​ខ្លួន​ឯង ។ជួន​ប្រើ​ជា​បុរិស​សព្វនាម​ចំពោះ​ព្រះ​មហា​ក្សត្រិយ៍​ថា
ឧទាហរណ៍៖ ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត ។ ខ្ញុំ​ករុណា, ខ្ញុំ​ព្រះ​ករុណា។

                 សេចក្តីអាណិតអាសូរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply