ករុណា
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ( សំ. ) សេចក្ដីអាណិត, អាសូរ; និយាយក្លាយមកជា កូរណា ក៏មាន ។ ជួនប្រើជាបុរិសសព្វនាមចំពោះព្រះមហាក្សត្រិយ៍ថា :
ឧទាហរណ៍៖ ព្រះករុណាជាម្ចាស់ជីវិត ។ សូមលោកមានអាសូរករុណាខ្ញុំបាទផង ។
?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( បា. ) ( សំ. ) ពាក្យសម្រាប់គ្រហស្ថឆ្លើយអ្នកបួស ឬ អ្នកបួសនិងអ្នកបួសឆ្លើយគ្នាទៅវិញទៅមក; និយាយក្លាយមកថា កូរណា ក៏មាន ។ ជួនប្រើជាបុរិសសព្វនាមចំពោះខ្លួនឯង ។ជួនប្រើជាបុរិសសព្វនាមចំពោះព្រះមហាក្សត្រិយ៍ថា
ឧទាហរណ៍៖ ព្រះករុណាជាម្ចាស់ជីវិត ។ ខ្ញុំករុណា, ខ្ញុំព្រះករុណា។
សេចក្តីអាណិតអាសូរ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖