Posted on Leave a comment

តើពាក្យ «កាត់» មានន័យដូចម្ដេច ?


កាត់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ), ( បា. ) ( កឌ, ក័ឌ ) ( “ហែក, ផ្តាច់,…” ) ផ្តាច់​ដោយ​ប្រដាប់​មាន​មុខ​មុត​មាន​កន្ត្រៃ, រណារ​ជាដើម ។
ឧទាហរណ៍៖ កាត់​ឈើ, កាត់​សក់ កាត់​សំពត់ ។

             ឆេះ, ដែលឆេះ ។

ឧទាហរណ៍៖ឧសនេះកាត់ល្អ ។ ព. ផ្ទ. ក្លិត ឬក្លេត ។

​​​​            ( ព. ប្រ. ) ដើរតម្រង់, សំដៅឆ្ពោះ ( ហាក់ដូចគេកាត់ផ្ដាច់ចំកណ្ដាលអ្វីៗ ) : កាត់ភូមិកាត់ស្រុក, កាត់ភក់កាត់ជ្រាំ, កាត់ពីនាយធ្លាក់អាយ ។ ឆ្លើយកាត់ឆ្លើយស្កាត់ពាក្យសម្ដីដែលគេសួរ ឬគេនិយាយមិនទាន់ចប់ ។ និយាយកាត់គេ និយាយស្ទាក់ពាក្យគេ, និយាយស្កាត់សម្ដីរបស់គេក្នុងពេលដែលគេកំពុងនិយាយ ។ និយាយកាត់ៗ និយាយសង្ខេបទ្រួសៗ ដោយលើកឡាត់ចោលខ្លះ ។ ផ្លូវកាត់, ផ្លូវមិនវាង, ផ្លូវខ្លីដើរឆាប់ដល់ ។ ល ។

ឧទាហរណ៍៖ កាត់ភូមិកាត់ស្រុក, កាត់ភក់កាត់ជ្រាំ, កាត់ពីនាយធ្លាក់អាយ ។ ឆ្លើយកាត់ឆ្លើយស្កាត់ពាក្យសម្តីដែលគេសួរ ឬគេនិយាយមិនទាន់ចប់ ។ និយាយកាត់គេ និយាយស្ទាក់ពាក្យគេ, និយាយស្កាត់សម្តីរបស់គេក្នុងពេលដែលគេកំពុងនិយាយ ។ និយាយកាត់ៗ និយាយសង្ខេបទ្រួសៗ ដោយលើក​ឡាត់​ចោលខ្លះ ។ ផ្លូវកាត់, ផ្លូវមិនវាង, ផ្លូវខ្លីដើរឆាប់ដល់ ។ ល ។

?ថ្នាក់ពាក្យជា គុណនាម

មានន័យថា ដែលកើតអំពីមាតាបិតាជាតិទីទៃពីគ្នា ឬអំពីមេបាដែលមានជាតិ ឬទ្រង់ទ្រាយទីទៃពីគ្នា

ឧទាហរណ៍៖ កូនកាត់, កូនេះកាត់ទៅខាងម្តាយ ។

            ឆេះ, ដែលឆេះ ។

ឧទាហរណ៍៖​​​ ឧសនេះកាត់ល្អ ។ ព. ផ្ទ. ក្លិត ឬក្លេត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply