កាត់
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ), ( បា. ) ( កឌ, ក័ឌ ) ( “ហែក, ផ្តាច់,…” ) ផ្តាច់ដោយប្រដាប់មានមុខមុតមានកន្ត្រៃ, រណារជាដើម ។
ឧទាហរណ៍៖ កាត់ឈើ, កាត់សក់ កាត់សំពត់ ។
ឆេះ, ដែលឆេះ ។
ឧទាហរណ៍៖ឧសនេះកាត់ល្អ ។ ព. ផ្ទ. ក្លិត ឬក្លេត ។
( ព. ប្រ. ) ដើរតម្រង់, សំដៅឆ្ពោះ ( ហាក់ដូចគេកាត់ផ្ដាច់ចំកណ្ដាលអ្វីៗ ) : កាត់ភូមិកាត់ស្រុក, កាត់ភក់កាត់ជ្រាំ, កាត់ពីនាយធ្លាក់អាយ ។ ឆ្លើយកាត់ឆ្លើយស្កាត់ពាក្យសម្ដីដែលគេសួរ ឬគេនិយាយមិនទាន់ចប់ ។ និយាយកាត់គេ និយាយស្ទាក់ពាក្យគេ, និយាយស្កាត់សម្ដីរបស់គេក្នុងពេលដែលគេកំពុងនិយាយ ។ និយាយកាត់ៗ និយាយសង្ខេបទ្រួសៗ ដោយលើកឡាត់ចោលខ្លះ ។ ផ្លូវកាត់, ផ្លូវមិនវាង, ផ្លូវខ្លីដើរឆាប់ដល់ ។ ល ។
ឧទាហរណ៍៖ កាត់ភូមិកាត់ស្រុក, កាត់ភក់កាត់ជ្រាំ, កាត់ពីនាយធ្លាក់អាយ ។ ឆ្លើយកាត់ឆ្លើយស្កាត់ពាក្យសម្តីដែលគេសួរ ឬគេនិយាយមិនទាន់ចប់ ។ និយាយកាត់គេ និយាយស្ទាក់ពាក្យគេ, និយាយស្កាត់សម្តីរបស់គេក្នុងពេលដែលគេកំពុងនិយាយ ។ និយាយកាត់ៗ និយាយសង្ខេបទ្រួសៗ ដោយលើកឡាត់ចោលខ្លះ ។ ផ្លូវកាត់, ផ្លូវមិនវាង, ផ្លូវខ្លីដើរឆាប់ដល់ ។ ល ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកើតអំពីមាតាបិតាជាតិទីទៃពីគ្នា ឬអំពីមេបាដែលមានជាតិ ឬទ្រង់ទ្រាយទីទៃពីគ្នា
ឧទាហរណ៍៖ កូនកាត់, កូនេះកាត់ទៅខាងម្តាយ ។
ឆេះ, ដែលឆេះ ។
ឧទាហរណ៍៖ ឧសនេះកាត់ល្អ ។ ព. ផ្ទ. ក្លិត ឬក្លេត ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖