ការស្រូបទុកកាបូន/ការបង្ខាំងកាបូន
?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការស្រូប និងការបង្ខាំការបូនពីបរិយាកាសនៅក្នុងអាងស្រូបកាបូន (ដូច ជាមហាសមុទ្រ ព្រៃឈើ ឬដី) តាមរយៈដំណើរការរូបសាស្រ្ត ឬ ជីវសាស្រ្តដូចជារស្មីសំយោគ។ ជាគោលការណ៍ការស្រូបទុកកាបូន សំដៅលើការបង្ខាំងទុកកាបូន បើពុំនោះទេ វានឹងបញ្ចេញទៅក្នុង បរិយាកាស។ វិធីសាស្រ្ត និងការអភិវឌ្ឍនិងការរកឃើញមានបីសំខាន់ ក្នុងស្ថានភាពផ្សេងៗ គឺ៖ ទី១ ការបង្ខាំងរយៈពេលខ្លីជីវៈមណ្ឌល ដែនដីគោក ជាទីដែលរុក្ខជាតិស្រូបយកឧស្ម័នកាបូនិក ហើយបង្ខាំងទុក ក្នុងជីវម៉ាស និងក្នុងដី ទី២ការបង្ខាំងរយៈពេលវែងនៅក្នុងដីត្រូវ បានរកឃើញ តាមរយៈការបូមបញ្ចូលឧស្ម័នការបូនិចទៅក្នុងអាងដែរ មានស្រាប់ ឬខួងជីកជ្រៅទៅក្នុងស្រទាប់ដី និងទី៣ការបង្ខាំរយៈពេល វែងនៅក្នុងមហាសមុទ្រត្រូវបានរកឃើញ តាមរយៈការចាក់បញ្ចូល ឧស្ម័នការបូនិកក្នុងជម្រៅរាប់ពាន់ហ្វីត(feet) ឬរាប់រយម៉ែត្រ ហើយត្រូវ បានស្រូបដោយទឹក។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖