Posted on Leave a comment

តើពាក្យ «កាល» មានន័យដូចម្ដេច ?


កាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ), ( បា. ) គ្រា, ពេល, សម័យ : កាល​នោះ, កាល​ពី​ឆ្នាំ​មុន, កាល​ដែល​ខ្ញុំ​ធ្វើ​ការ ។ កាល​បរិច្ឆេទ ( កាលៈ– ) ន. ( បា. ) ការ​កំណត់​ពេល, ការ​កម្រិត​នៃ​ថ្ងៃ​ខែ​ឆ្នាំ ។ កាល​វិបត្តិ ( –វិបាត់ ) ការ​ប្រែប្រួល​នៃ​កាល, ការ​ខូច​វេលា, ដំណើរ​ខុស​កាល ។ ព. ផ្ទ. កាល​សម្បត្តិ ។ កាល​វិភាគ ការ​ចែក​កាល, ការ​បែង​ចែក​វេលា ដើម្បី​ធ្វើ​ការងារ​ឲ្យ​បាន​ស្រួល, ការ​ចែក​មុខ​ការ​ទៅ​តាម​កាល​វេលា ។ កាល​សម្បត្តិ ការ​សម​ប្រកប​ដោយ​កាល, ការ​ត្រូវ​ទំនង​តាម​វេលា, ដំណើរ​ដែល​ត្រូវ​តាម​កាល​សម័យ ។ ព. ផ្ទ.កាល​វិបត្តិ ។កាលានុកាល កាល​តាម​លំដាប់​កាល, មួយ​ដង​មួយ​កាល ។
ឧទាហរណ៍៖ កាល​បរិច្ឆេទ ។

                     កាល​វិបត្តិ​ ។

               ( បា. ), ( សំ. ) មច្ចុ, មច្ចុរាជ, សេចក្ដី​ស្លាប់ ។
ឧទាហរណ៍៖ ព្រះ​កាល​តែង​ផ្តាប់ផ្តិល​នូវ​អាយុ​សង្ខារ​នៃ​សត្វ​លោក ឥត​មាន​រើស​មុខ​ឡើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply