កាល
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ), ( បា. ) គ្រា, ពេល, សម័យ : កាលនោះ, កាលពីឆ្នាំមុន, កាលដែលខ្ញុំធ្វើការ ។ កាលបរិច្ឆេទ ( កាលៈ– ) ន. ( បា. ) ការកំណត់ពេល, ការកម្រិតនៃថ្ងៃខែឆ្នាំ ។ កាលវិបត្តិ ( –វិបាត់ ) ការប្រែប្រួលនៃកាល, ការខូចវេលា, ដំណើរខុសកាល ។ ព. ផ្ទ. កាលសម្បត្តិ ។ កាលវិភាគ ការចែកកាល, ការបែងចែកវេលា ដើម្បីធ្វើការងារឲ្យបានស្រួល, ការចែកមុខការទៅតាមកាលវេលា ។ កាលសម្បត្តិ ការសមប្រកបដោយកាល, ការត្រូវទំនងតាមវេលា, ដំណើរដែលត្រូវតាមកាលសម័យ ។ ព. ផ្ទ.កាលវិបត្តិ ។កាលានុកាល កាលតាមលំដាប់កាល, មួយដងមួយកាល ។
ឧទាហរណ៍៖ កាលបរិច្ឆេទ ។
កាលវិបត្តិ ។
( បា. ), ( សំ. ) មច្ចុ, មច្ចុរាជ, សេចក្ដីស្លាប់ ។
ឧទាហរណ៍៖ ព្រះកាលតែងផ្តាប់ផ្តិលនូវអាយុសង្ខារនៃសត្វលោក ឥតមានរើសមុខឡើយ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖