Posted on Leave a comment

តើពាក្យ «កុកខ្មៅ ឬថ្លើមអណ្តើកៈ» មានន័យដូចម្ដេច ?


កុកខ្មៅ ឬថ្លើមអណ្តើកៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បក្សី​មួយ​ប្រភេទ ប្រវែង ៥៤-៦១ ស.ម ឈ្មោលៈ ខ្លួនពណ៌ខ្មៅ មានឆ្នូតសៗជាជួរនៅដើមទ្រូង មានដៅពណ៌លឿងនៅគុម្ពត្រចៀក។ ញីៈ ខ្លួនពណ៌ត្នោតទុំ គុម្ពត្រចៀកលឿងដូចឈ្មោលដែរ។ ទីជំរកៈ វាលភក់រុក្ខជាតិ វាលស្រែ និងព្រៃកោងកាង ព្រៃជាំ។ របាយៈ វត្តមានពេញមួយឆ្នាំ ជាប្រភេទកំរ។ រដូវបន្តពូជៈ ខែមិថុនា ដល់ខែកញ្ញា ពងចំនួន ៣ ទៅ ៥។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply