កុកក្រកក្បាលត្នោតខ្ចីៈ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបក្សីមួយប្រភេទ ប្រវែង ៤៥ស.ម រដូវមិនបន្តពូជៈ លក្ខណៈដូចគ្នាទៅនឹងកុកក្រកចិនដែរ (Chinese Pond-Heron) ប៉ុន្តែចុងស្លាបទីមួយ មនមានពណ៌ខ្មៅដូចកុកក្រកចិនទេ។ រដូវបន្តពូជៈ ក្បាល ក និងទ្រូងពណ៌ទឹកក្រូចចាស់ ខ្នងខ្មៅ ពោះស។ ទីជំរកៈ តំបន់ដីសើមផ្សេងៗ ជាពិសេសតាមតំបន់ឆ្នេរ និងតំបន់វាលទំនាប។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ខែមិថុនា ដល់កញ្ញ ពងចំនួនពី ៣ ទៅ ៥។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖