កំប្លោក
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅទឹកមួយប្រភេទ ពួកត្រកៀតដុះអណ្ដែតលើទឹក។ កំប្លោកនេះមានប្រយោជន៍ច្រើនយ៉ាងគឺ ផ្កាវាគេប្រើជាអន្លក់បានឮ ដើមនិងស្លឹកស្រស់ប្រើជាចំណីអាហារសម្រាប់គោក្របី ដើមដែលហាលថ្ងៃឲ្យស្ងួត អាចប្រើការបានច្រើនយ៉ាង វេញធ្វើជាខ្សែចំណង ខ្សែចែវ ខ្សែអង្រឹង ធ្វើសំពៀត។ល។
ស្មៅម្យ៉ាង កំពស់ ៣០-៤៩ ស.ម ច្រើនដុះក្នុងទឹក និងអណ្តែត មាននៅទ្វីបអាមេរិកក្តៅ គេនាំចូលមកដាំជារុក្ខជាតិលំអ ក្នុងប្រទេសក្តៅនិងត្រជាក់មធ្យមសកលលោក។ ដើមនេះបែកតាមមែកឱ្យកូនដើមរហ័ស ធ្វើឱ្យទឹកខ្លះមានដុះតែកំប្លោកមួយមុខប៉ុណ្ណោះហេតុនេះស្រុកខ្លះ គេកំពុងរកមធ្យោបាយបំផ្លាញចោល។ នៅស្រុកខ្មែរ កំប្លោកសម្រាប់ផ្សំធ្វើបាយជ្រូក ឫជ័រស្រស់។ ផ្កា គេនិយមបរិភោគជាបន្លែ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖