Posted on Leave a comment

តើពាក្យ «កំប្លោក» មានន័យដូចម្ដេច ?


កំប្លោក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្មៅ​ទឹក​មួយ​ប្រភេទ ពួក​ត្រកៀត​ដុះ​អណ្ដែត​លើ​ទឹក។ កំប្លោក​នេះ​មាន​ប្រយោជន៍​ច្រើន​យ៉ាង​គឺ ផ្កា​វា​គេ​ប្រើ​ជា​អន្លក់​បានឮ ដើម​និង​ស្លឹក​ស្រស់​ប្រើ​ជា​ចំណី​អាហារ​សម្រាប់​គោ​ក្របី ដើម​ដែល​ហាល​ថ្ងៃ​ឲ្យ​ស្ងួត អាច​ប្រើ​ការ​បាន​ច្រើន​យ៉ាង វេញ​ធ្វើ​ជា​ខ្សែ​ចំណង ខ្សែ​ចែវ ខ្សែ​អង្រឹង ធ្វើ​សំពៀត។ល។

              ស្មៅម្យ៉ាង កំពស់ ៣០-៤៩ ស.ម ច្រើនដុះក្នុងទឹក និងអណ្តែត មាននៅទ្វីបអាមេរិកក្តៅ គេនាំចូលមកដាំជារុក្ខជាតិលំអ ក្នុងប្រទេសក្តៅនិងត្រជាក់មធ្យមសកលលោក។ ដើមនេះបែកតាមមែកឱ្យកូនដើមរហ័ស ធ្វើឱ្យទឹកខ្លះមានដុះតែកំប្លោកមួយមុខប៉ុណ្ណោះហេតុនេះស្រុកខ្លះ គេកំពុងរកមធ្យោបាយបំផ្លាញចោល។ នៅស្រុកខ្មែរ កំប្លោកសម្រាប់ផ្សំធ្វើបាយជ្រូក ឫជ័រស្រស់។ ផ្កា គេនិយមបរិភោគជាបន្លែ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply