កំពីងពួយ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅវារដុះអណ្ដែតលើទឹក ឬដុះនៅទីដីសើម មានឫសចេញពីថ្នាំង មានស្នាប់ពណ៌សឱបទង ផ្កាតូចស ឬក្រហម ប្រើជាអន្លក់។
ឧទាហរណ៍៖ កំពីងពួយឈើ កំពីងពួយអំបោះ។
ស្មៅ ដុះក្នុងទឹកបឹងត្រពាំង ច្រើនដុះលាយជាមួយដើមកញ្ឆែត មានដើមវាអណ្តែតលើទឹក មានចុងដុះឡើងផុតពីទឹក។ គេប្រទះឃើញវានៅគ្រប់ប្រទេសក្នុងទ្វីបអាស៊ីផ្នែកក្តៅ។ ត្រួយខ្ចីៗសម្រាប់បរិភោគជាបន្លែ។ ដើមទាំងមូលអាចប្រើជាចំណីជ្រូក។ ក្នុងក្បួនឱសថបុរាណ ស្លឹកគេយកធ្វើជាថ្នាំព្យាបាល ជំងឺស្បែកក្បាល។ នៅប្រទេសជ្វា គេប្រើស្លឹកធ្វើជាថ្នាំបំពោកលើរបួសផ្សេងៗ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖