ក្បាលមឿង, ឬក្បាលជីមឿង
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរន្ធពិសេសពីរក្នុងល្បែងបាយខុំ ស្ថិតនៅខាងដើម គេសន្មតថារន្ធពីរនេះជាធំ ជាប្រធាន គេដាក់គ្រាប់ក្នុងមួយរន្ធ ៥ គ្រាប់ (ម. ព. បាយខុំផង)។ គ្រាប់លញ់ ៤ គ្រាប់ដែលក្មេងតម្រៀប ក្នុងល្បែងបាញ់រងក៏ហៅថាក្បាលមឿងដែរ គឺក្មេងរៀបបីគ្រាប់ដូចមុំចង្ក្រានហើយដាំមួយពីលើរួចតម្រៀបរាយបន្តគ្នាជាខ្សែច្រើនគ្រាប់មកទៀតធ្វើជាកន្ទុយហើយបោះតម្រូវកាត់ផ្ដាច់ដោយមេជាកើយមួយ។ បើអ្នកបោះត្រូវគ្រាប់ខ្ទាតដាច់ត្រឹមណា សន្មតិឈ្នះត្រឹមណោះ។ បើបោះត្រូវក្បាលមឿង ឈ្នះទាំងអស់។ (ល្បែងពួកប្រុសៗ លេងដោយគ្រាប់លញ់)។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖