Posted on Leave a comment

តើពាក្យ «ក្បាលមឿង, ឬក្បាលជីមឿង» មានន័យដូចម្ដេច ?


ក្បាលមឿង, ឬក្បាលជីមឿង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រន្ធ​ពិសេស​ពីរ​ក្នុង​ល្បែង​បាយខុំ ស្ថិត​នៅ​ខាង​ដើម គេ​សន្មត​ថា​រន្ធ​ពីរ​នេះ​ជា​ធំ ​ជា​ប្រធាន គេ​ដាក់​គ្រាប់​ក្នុង​មួយ​រន្ធ ៥ គ្រាប់ (ម. ព. បាយខុំ​ផង)។ គ្រាប់​លញ់ ៤ គ្រាប់​ដែល​ក្មេង​តម្រៀប ក្នុង​ល្បែង​បាញ់​រង​ក៏​ហៅ​ថា​ក្បាលមឿង​ដែរ គឺ​ក្មេង​រៀប​បី​គ្រាប់​ដូច​មុំ​ចង្ក្រាន​ហើយ​ដាំ​មួយ​ពី​លើ​រួច​តម្រៀប​រាយ​បន្ត​គ្នា​ជា​ខ្សែ​ច្រើន​គ្រាប់​មក​ទៀត​ធ្វើ​ជា​កន្ទុយ​ហើយ​បោះ​តម្រូវ​កាត់​ផ្ដាច់​ដោយ​មេ​ជា​កើយ​មួយ។ បើ​អ្នក​បោះ​ត្រូវ​គ្រាប់​ខ្ទាត​ដាច់​ត្រឹម​ណា សន្មតិ​ឈ្នះ​ត្រឹម​ណោះ។ បើ​បោះ​ត្រូវ​ក្បាលមឿង ឈ្នះ​ទាំងអស់។ (ល្បែង​ពួក​ប្រុសៗ លេង​ដោយ​គ្រាប់​លញ់)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply