Posted on Leave a comment

តើពាក្យ «ក្របៅផ្លែធំ» មានន័យដូចម្ដេច ?


ក្របៅផ្លែធំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទ កំពស់ ៧ – ៣០ ម ដុះក្នុងព្រៃក្រាស់ លើដីមានខ្សាច់ ឬថ្ម តាមមាត់ទឹក នៃប្រទេសកម្ពុជា វៀតណាមខាងត្បូង និងថៃ ។ គ្រាប់រុក្ខជាតិនេះ​ មានប្រេងម៉្យាងគេអាចប្រើសម្រាប់ព្យាបាលជម្ងឺឃ្លង់ ជម្ងឺស្បែកគ្រប់យ៉ាង ជម្ងឺរបេង និងធ្វើថ្នាំព្រូន ។ សំបកសម្រាប់ធ្វើថ្នាំព្យាបាលរោគនោមមិនដឹងខ្លួន ។ សាច់នៃផ្លែអាចបរិភោគបាន តែមិនសូវឆ្ងាញ់ទេ ។ ឈឺមានពណ៌លឿង ឬក្រហមភាវ ជាប់សត្វល្អិតស៊ីមិនដាច់ សម្រាប់ប្រើធ្វើសសរផ្ទះ និងក្ដារបន្ទះ ។ គេនិយមដាំក្របៅផ្លែធំជាលំអ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply