Posted on Leave a comment

តើពាក្យ «ក្របៅផ្លែតូច» មានន័យដូចម្ដេច ?


ក្របៅផ្លែតូច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្ស ឬចុល្លព្រឹក្ស កំពស់ ៥ -១៥ ម មិនសូវខ្ពស់ដល់ ៣០ ម ទេដុះក្នុងព្រៃក្រាស់ នៃឥណ្ឌូចិន និងប្រទេសឥណ្ឌា ។ គេច្រើនដាំសម្រាប់យកគ្រាប់ប្រើធ្វើ ជាឱសថសំខាន់ ព្យាបាលជម្ងឺឃ្លង់ ។ សត្វខ្លះដូចជាត្រីព្រលួង ជ្រូកព្រៃ ។ល។ ដែលស៊ីគ្រាប់ក្របៅផ្លែតូចនេះទៅជាពុល យើងពុំអាចបរិភោគសត្វនេះបានឡើយ ពេលណាគេបរិភោគវា គេក៏ពុលដែរ ទៅជាឈឺ ក្អួតពុំខាន ។ ឈើមានពណ៌ស ស្រាល សត្វល្អិតស៊ីបាន ប្រើសម្រាប់ធ្វើក្ដារបន្ទះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply