ក្រមាល់
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួនឫស្សី ៣០ ដើម ។
ឧទាហរណ៍៖ ឫស្សីមួយក្រមាល់។
អ្វីៗ ដែលគេដោតជាចង្កោមល្មមយួរធ្ងន់ ។
ឧទាហរណ៍៖ ត្រីមួយក្រមាល់ ។
ផ្លែដែលកាន់ដូចជាក្រមាល់ ។
ឧទាហរណ៍៖ ស្វាយផ្លែជាក្រមាល់។
ឈ្មោះត្រីស្រកាមួយប្រភេទ ។
ឧទាហរណ៍៖ ត្រីក្រមាល់ គឺត្រីគល់រាំង។
លោតឆ្ដោលោតក្រមាល់ គឺលោតមិនខ្លាចទង្គុកទង្គិចនឹងអ្វី បែបយ៉ាងត្រីឆ្ដោ និង ត្រីគល់រាំងលោត។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធំមាំ សំណុំក្រាស់។
ឧទាហរណ៍៖ រាងក្រមាល់ ធំក្រមាល់។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖