Posted on Leave a comment

តើពាក្យ «ក្រមាល់» មានន័យដូចម្ដេច ?


ក្រមាល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួន​ឫស្សី ៣០ ដើម ។
ឧទាហរណ៍៖ ឫស្សី​មួយ​ក្រមាល់។

                 អ្វី​ៗ ដែល​គេ​ដោត​ជា​ចង្កោម​ល្មម​យួរ​ធ្ងន់ ។

ឧទាហរណ៍៖ ត្រី​មួយ​ក្រ​មាល់ ។

                 ផ្លែ​ដែល​កាន់​ដូច​ជា​ក្រមាល់ ។
ឧទាហរណ៍៖ ស្វាយ​ផ្លែ​ជា​ក្រមាល់។

                 ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ ។
ឧទាហរណ៍៖ ត្រី​ក្រមាល់ គឺ​ត្រី​គល់​រាំង។

                 លោត​ឆ្ដោ​លោត​ក្រមាល់ គឺ​លោត​មិន​ខ្លាច​ទង្គុកទង្គិច​នឹង​អ្វី បែប​យ៉ាង​ត្រី​ឆ្ដោ និង ត្រី​គល់​រាំង​លោត។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធំ​មាំ សំណុំ​ក្រាស់។
ឧទាហរណ៍៖ រាង​ក្រមាល់ ធំ​ក្រមាល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply