ក្រសាំងទំហំ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដំណាំមួយប្រភេទ ពួកជីរ ដើមតូចៗ ស្ទើរជាវល្លិ ស្លឹកវែង សណ្ឋានប្រហែលនឹងដើមកន្ទាំងហែ។ ឈ្មោះឈើមួយប្រភេទទៀត មានក្លិនដូចគ្នា ច្រើនមានតែនៅទីភ្ន។
តិណជាតិប្រចាំឆ្នាំមួយប្រភេទស្ទើរវារ មានដុះឫសតូចៗ តាមថ្នាំង។ ដើមនេះ កើតក្នុងប្រទេសខ្មែរ លាវ និងវៀតណាម ស្រុកដទៃនាំទៅដាំ។ ជាដើមសម្រាប់ធ្វើគ្រឿងទេស គេនិយមបរិភោគជាមួយពងទាកូន។ ពួកចិនៗ នៅប្រទេសកម្ពុជា តែនិយាយថា ពងទាកូនស្ងោរជាថ្នាំប៉ូវ។
ជាជីរមួយប្រភេទ ដែលគេដាំនៅតាមទីក្រុងជនបទស្រុកស្រែចម្ការ នៅប្រទេសកម្ពុជា និងយកមកធ្វើជាគ្រឿងទេស បន្លែ និងឱសថ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ជីរក្រសាំងទំហំ – អំបូរ ៖ POLYGONACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Polygonum odoratum Lour. – ឈ្មោះអង់គ្លេស ៖ មិនទាន់មានព័ត៌មាន – ឈ្មោះបារាំង ៖ Polygone odorante – ប្រភពដើម ៖ ឥណ្ឌូចិន – លក្ខណៈរូបសាស្រ្ត ៖ ដុះស្ទើរវារ មានឫសនៅតាមថ្នាំង ដើមងើបឈរត្រង់ និង មានកម្ពស់៣០-៣៥ស.ម។ ស្លឹកវាដុះធ្លាស់គ្នារាងជាផ្លែលំពែង មានទងខ្ចី ទ្រនុងស្លឹកត្រង់ហើយច្បាស់។ ដើម និងស្លឹកមានរោម។ ផ្ការាយ ឬជាកញ្ចុំមានទងវែង។ ផ្លែរាងបីជ្រុងស្រួចរលីង។ – លក្ខណៈជីវសាស្ត្រ ៖ ដាំលើដីសើមជានិច្ច រស់បានយូរឆ្នាំ និងមានក្លិនប្រហើរ ឈ្ងុយ។ – លក្ខណៈអេកូឡូស៊ី ៖ ដុះល្អនៅតំបន់ក្តៅសើម ប្រទេសមួយចំនួននាំពូជវាយក វាទៅដាំ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ហូបជាមួយពងទាកូន ល្បោយនំបញ្ចុក ល្បោយបាញ់ឆាវ ញាំ ភ្លា និងប្រើជាបន្លែជួយកាត់ក្លិនឆ្អាបក្នុងម្ហូបអាហារផ្សេងៗទៀត។ ជាឱសថ៖ ស្លឹក (ស្រស់) គេបុកយកទឹកលាបស្រែង។ ដើមនិងស្លឹក ប្រើជួយបញ្ចុះទឹកនោម បន្ថយកម្តៅនៅពេលគ្រុនក្តៅ បំបាត់ក្អួតចង្អោរ ជំនួយក្នុងការរំលាយអាហារ និងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយកាមតណ្ហា(២៥)។
ឧទាហរណ៍៖ (២៥) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ៤ ទំព័រ៣៧។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖