Posted on Leave a comment

តើពាក្យ «ក្រសាំងទំហំ» មានន័យដូចម្ដេច ?


ក្រសាំងទំហំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ដំណាំ​មួយ​ប្រភេទ ពួក​ជីរ ដើម​តូច​ៗ ស្ទើរ​ជា​វល្លិ ស្លឹក​វែង សណ្ឋាន​ប្រហែល​នឹង​ដើម​កន្ទាំងហែ។ ឈ្មោះ​ឈើ​មួយ​ប្រភេទ​ទៀត មាន​ក្លិន​ដូច​គ្នា ច្រើន​មាន​តែ​នៅ​ទី​ភ្ន។

                 តិណជាតិប្រចាំឆ្នាំមួយប្រភេទស្ទើរវារ មានដុះឫសតូចៗ តាមថ្នាំង។ ដើមនេះ កើតក្នុងប្រទេសខ្មែរ លាវ និងវៀតណាម ស្រុកដទៃនាំទៅដាំ។ ជាដើមសម្រាប់ធ្វើគ្រឿងទេស គេនិយមបរិភោគជាមួយពងទាកូន។ ពួកចិនៗ នៅប្រទេសកម្ពុជា តែនិយាយថា ពងទាកូនស្ងោរជាថ្នាំប៉ូវ។

                    ជាជីរមួយប្រភេទ ដែលគេដាំនៅតាមទីក្រុងជនបទស្រុកស្រែចម្ការ នៅប្រទេសកម្ពុជា និងយកមកធ្វើជាគ្រឿងទេស បន្លែ និងឱសថ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ជីរក្រសាំងទំហំ – អំបូរ ៖ POLYGONACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Polygonum odoratum Lour. – ឈ្មោះអង់គ្លេស ៖ មិនទាន់មានព័ត៌មាន – ឈ្មោះបារាំង ៖ Polygone odorante – ប្រភពដើម ៖ ឥណ្ឌូចិន – លក្ខណៈរូបសាស្រ្ត ៖ ដុះស្ទើរវារ មានឫសនៅតាមថ្នាំង ដើមងើបឈរត្រង់ និង មានកម្ពស់៣០-៣៥ស.ម។ ស្លឹកវាដុះធ្លាស់គ្នារាងជាផ្លែលំពែង មានទងខ្ចី ទ្រនុងស្លឹកត្រង់ហើយច្បាស់។ ដើម និងស្លឹកមានរោម។ ផ្ការាយ ឬជាកញ្ចុំមានទងវែង។ ផ្លែរាងបីជ្រុងស្រួចរលីង។ – លក្ខណៈជីវសាស្ត្រ ៖ ដាំលើដីសើមជានិច្ច រស់បានយូរឆ្នាំ និងមានក្លិនប្រហើរ ឈ្ងុយ។ – លក្ខណៈអេកូឡូស៊ី ៖ ដុះល្អនៅតំបន់ក្តៅសើម ប្រទេសមួយចំនួននាំពូជវាយក វាទៅដាំ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ហូបជាមួយពងទាកូន ល្បោយនំបញ្ចុក ល្បោយបាញ់ឆាវ ញាំ ភ្លា និងប្រើជាបន្លែជួយកាត់ក្លិនឆ្អាបក្នុងម្ហូបអាហារផ្សេងៗទៀត។ ជាឱសថ៖ ស្លឹក (ស្រស់) គេបុកយកទឹកលាបស្រែង។ ដើមនិងស្លឹក ប្រើជួយបញ្ចុះទឹកនោម បន្ថយកម្តៅនៅពេលគ្រុនក្តៅ បំបាត់ក្អួតចង្អោរ ជំនួយក្នុងការរំលាយអាហារ និងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយកាមតណ្ហា(២៥)។
ឧទាហរណ៍៖ (២៥) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ៤ ទំព័រ៣៧។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply