ក្រឡាញ់
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ មានផ្លែបរិភោគបាន។ ឈ្មោះស្រុក ១ ក្នុងខែត្រសៀមរាប។
ចុល្លព្រឹក្សមួយប្រភេទ កម្ពស់ ១៥-២៥ ម ដុះក្នុងព្រៃក្រាស់ ឬស្រោងនៃឥណ្ឌូចិន ខ្មែរ លាវ វៀតណាម ថៃ។ ផ្លែទុំ គេចូលចិត្តបរិភោគណាស់ មានលក់ក្នុងទីផ្សាររដូវភ្លៀង។ សំបកអាចជំនួសស្លាសម្រាប់ស៊ីម្លូ។ គេយកសំបកធ្វើថ្នាំជ្រលក់សំពត់ អាវ និងសំណាញ់។ ដើមក្រឡាញ់ធ្វើឱ្យជាប់ល្អណាស់សម្រាប់ធ្វើសសរផ្ទះ និងរនូត តែឈើនេះទុកមិនបានយូរហួស ៥០-១០០ ឆ្នាំឡើង។ គេនិយមយកឈើក្រឡាញ់ធ្វើរ៉ក ធ្វើត្បាល់កិនស្រូវ និងរទេះគោ ដូចជាធ្វើដុំរទេះ ខ្នល់រទេះ និងក្រងអន្ទាររទេះ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖