Posted on Leave a comment

តើពាក្យ «ក្រឡាញ់» មានន័យដូចម្ដេច ?


ក្រឡាញ់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ផ្លែ​បរិភោគ​បាន។ ឈ្មោះ​ស្រុក ១ ក្នុង​ខែត្រ​សៀមរាប។

               ចុល្លព្រឹក្សមួយប្រភេទ កម្ពស់ ១៥-២៥ ម ដុះក្នុងព្រៃក្រាស់ ឬស្រោងនៃឥណ្ឌូចិន ខ្មែរ លាវ វៀតណាម ថៃ។ ផ្លែទុំ គេចូលចិត្តបរិភោគណាស់ មានលក់ក្នុងទីផ្សាររដូវភ្លៀង។ សំបកអាចជំនួសស្លាសម្រាប់ស៊ីម្លូ។ គេយកសំបកធ្វើថ្នាំជ្រលក់សំពត់ អាវ និងសំណាញ់។ ដើមក្រឡាញ់ធ្វើឱ្យជាប់ល្អណាស់សម្រាប់ធ្វើសសរផ្ទះ និងរនូត តែឈើនេះទុកមិនបានយូរហួស ៥០-១០០ ឆ្នាំឡើង។ គេនិយមយកឈើក្រឡាញ់ធ្វើរ៉ក ធ្វើត្បាល់កិនស្រូវ និងរទេះគោ ដូចជាធ្វើដុំរទេះ ខ្នល់រទេះ និងក្រងអន្ទាររទេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply