Posted on Leave a comment

តើពាក្យ «ខ» មានន័យដូចម្ដេច ?



មានន័យថា ព្យញ្ជនៈ​ទី ២ ក្នុង​វគ្គ​ទី ១ ជា​កណ្ឋជៈ មាន​សំឡេង​ក្នុង​បំពង់​ក ជា​ធនិត-អឃោសៈ ខាង សំ. បា. មាន​សំឡេង​ជា ក្ហៈ ។
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចម្អិន​ម្ហូប​ដែល​ហៅ ខ។
ឧទាហរណ៍៖ ខ​ត្រី ខ​សាច់ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ ត្រី ឬសាច់​ដែល​ចម្អិន​ដោយ​មាន​គ្រឿង​ផ្សេង​ៗ លាយ​ផ្សំ​ផង ជា​ម្ហូប​មាន​ទឹក​ទីទៃ​ពី​សម្ល​និង​ត្រី​ស្ងោរ។
ឧទាហរណ៍៖​ ត្រី​ខ ជ្រូក​ខ ។

               ​ឈ្មោះ​ដាវ​ដង​វែង មាន​ងៀង​នៅ​ខ្នង ។
ឧទាហរណ៍៖ ដាវ​ខ ។

               ប្រការ ចំពូក មាត្រា បទ ន័យ សេចក្ដី​ស្រង់ រួម​ចំនួន​ខ្លី​ៗ ។
ឧទាហរណ៍៖ ខ១, ខ២, ខ៣ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply