ខ
មានន័យថា ព្យញ្ជនៈទី ២ ក្នុងវគ្គទី ១ ជាកណ្ឋជៈ មានសំឡេងក្នុងបំពង់ក ជាធនិត-អឃោសៈ ខាង សំ. បា. មានសំឡេងជា ក្ហៈ ។
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចម្អិនម្ហូបដែលហៅ ខ។
ឧទាហរណ៍៖ ខត្រី ខសាច់ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ត្រី ឬសាច់ដែលចម្អិនដោយមានគ្រឿងផ្សេងៗ លាយផ្សំផង ជាម្ហូបមានទឹកទីទៃពីសម្លនិងត្រីស្ងោរ។
ឧទាហរណ៍៖ ត្រីខ ជ្រូកខ ។
ឈ្មោះដាវដងវែង មានងៀងនៅខ្នង ។
ឧទាហរណ៍៖ ដាវខ ។
ប្រការ ចំពូក មាត្រា បទ ន័យ សេចក្ដីស្រង់ រួមចំនួនខ្លីៗ ។
ឧទាហរណ៍៖ ខ១, ខ២, ខ៣ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖