Posted on Leave a comment

តើពាក្យ «ខ្ញុំ» មានន័យដូចម្ដេច ?


ខ្ញុំ


?ថ្នាក់ពាក្យជា បុរិសសព្វនាម
មានន័យថា ( តាមលំអាន សំ. បា. ជាឧត្តមបុរិសៈ ) សំដីដែលសាមីខ្លួន ហៅខ្លួនឯង
ឧទាហរណ៍៖ ខ្ញុំសុំអញ្ជើញបងទៅក្រុងព្រះសីហនុ ជាមួយនឹងខ្ញុំបាន ៣ ថ្ងៃ ។

                ខ្ញុំបាទ សម្រាប់និយាយជាមួយនឹងមន្ត្រីមានស័ក្តិមធ្យម ឬ ជាមួយនឹងមនុស្សឥតយសស័ក្តិទេ ប៉ុន្តែគួរគោរព ។ ខ្ញុំប្របាទ សម្រាប់និយាយជាមួយនឹងមន្ត្រីមានស័ក្តិធំ ។ បើស្ត្រីថា នាងខ្ញុំ ។ ខ្ញុំឯង ជាព្រះរាជឱង្ការ នៃព្រះមហាក្សត្រិយ៍ ដែលទ្រង់ប្រាស្រ័យជាមួយនឹងប្រជាពលរដ្ឋដោយការគួរសម; បើព្រះរាជឱង្ការពុំគួរសមទេ ដូចអ្នកបម្រើបម្រាស់ស្និទ្ធជិតព្រះអង្គជាដើមថា អញ ឬ អញឯង ។ ល ។ បព្វជិតថា អាត្មា; ជាមួយនឹង ឥស្សរជនថា អាត្មាភាព ។ បុរាណថា អាចក្ដី : អាចក្ដីពុំសូវសប្បាយ ចេះតែវិលមុខ ។ ម. ព. ទូលព្រះបង្គំ, ទូលព្រះបង្គំជាខ្ញុំ ផង ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស​ដែល​កំដឹង​ទ្រព្យ​គេ គឺ​មនុស្ស​ដែល​ទាល់​ក្រ ហើយ​ទៅ​ខ្ចី​ទ្រព្យ​គេ​មក​ចិញ្ចឹម​ជីវិត រក​សង​គេ​មិន​បាន យក​ខ្លួន​ទៅ​នៅ​បម្រើ​គេ ឬ មាតា​​បិតា​ចំពាក់​ទ្រព្យ​គេ​ឲ្យ​កូន​ទៅ​នៅ​បម្រើ​គេ កូន​នោះ​ក៏​ឈ្មោះ​ថា​ខ្ញុំ​គេ។
ឧទាហរណ៍៖ មនុស្ស​ខ្ញុំ​គេ (មាន​តែ​ពី​ដើម ក្នុង​សម័យ​នេះ​លើក​លែង​មិន​ឲ្យ​មាន; ពាក្យ​គួរ​សម​ហៅ​ជា​បាលី​ភាសា​ថា ទាសា ទាសី “ខ្ញុំ​ប្រុស ខ្ញុំ​ស្រី”) ។ “

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply