ខ្ញុំ
?ថ្នាក់ពាក្យជា បុរិសសព្វនាម
មានន័យថា ( តាមលំអាន សំ. បា. ជាឧត្តមបុរិសៈ ) សំដីដែលសាមីខ្លួន ហៅខ្លួនឯង
ឧទាហរណ៍៖ ខ្ញុំសុំអញ្ជើញបងទៅក្រុងព្រះសីហនុ ជាមួយនឹងខ្ញុំបាន ៣ ថ្ងៃ ។
ខ្ញុំបាទ សម្រាប់និយាយជាមួយនឹងមន្ត្រីមានស័ក្តិមធ្យម ឬ ជាមួយនឹងមនុស្សឥតយសស័ក្តិទេ ប៉ុន្តែគួរគោរព ។ ខ្ញុំប្របាទ សម្រាប់និយាយជាមួយនឹងមន្ត្រីមានស័ក្តិធំ ។ បើស្ត្រីថា នាងខ្ញុំ ។ ខ្ញុំឯង ជាព្រះរាជឱង្ការ នៃព្រះមហាក្សត្រិយ៍ ដែលទ្រង់ប្រាស្រ័យជាមួយនឹងប្រជាពលរដ្ឋដោយការគួរសម; បើព្រះរាជឱង្ការពុំគួរសមទេ ដូចអ្នកបម្រើបម្រាស់ស្និទ្ធជិតព្រះអង្គជាដើមថា អញ ឬ អញឯង ។ ល ។ បព្វជិតថា អាត្មា; ជាមួយនឹង ឥស្សរជនថា អាត្មាភាព ។ បុរាណថា អាចក្ដី : អាចក្ដីពុំសូវសប្បាយ ចេះតែវិលមុខ ។ ម. ព. ទូលព្រះបង្គំ, ទូលព្រះបង្គំជាខ្ញុំ ផង ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សដែលកំដឹងទ្រព្យគេ គឺមនុស្សដែលទាល់ក្រ ហើយទៅខ្ចីទ្រព្យគេមកចិញ្ចឹមជីវិត រកសងគេមិនបាន យកខ្លួនទៅនៅបម្រើគេ ឬ មាតាបិតាចំពាក់ទ្រព្យគេឲ្យកូនទៅនៅបម្រើគេ កូននោះក៏ឈ្មោះថាខ្ញុំគេ។
ឧទាហរណ៍៖ មនុស្សខ្ញុំគេ (មានតែពីដើម ក្នុងសម័យនេះលើកលែងមិនឲ្យមាន; ពាក្យគួរសមហៅជាបាលីភាសាថា ទាសា ទាសី “ខ្ញុំប្រុស ខ្ញុំស្រី”) ។ “
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖