Posted on Leave a comment

តើពាក្យ «ខ្ញែរ» មានន័យដូចម្ដេច ?


ខ្ញែរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​វល្លិ​មួយ​ប្រភេទ ផ្លែ​មាន​មមីស​រមាស់​ណាស់។
ឧទាហរណ៍៖ វល្លិ​ខ្ញែរ ខ្ញែរ​រោល ។ ដួង​ខ្ញែរ ដួង​ដែល​កើត​ក្នុង​វល្លិ​ខ្ញែរ ។

                 ឈ្មោះវល្លិប្រចាំឆ្នាំមួយប្រភេទវារលើដី ឬរុក្ខជាតិជិតខាង ដុះក្នុងទីវាល ព្រៃស្រោងវាលភក់ល្បាប់ នៃប្រទេសក្ដៅក្នុងសកលលោក ។ ផ្លែមានមមីសរមាស់ណាស់ បើធ្លាក់ចូលភ្នែក ធ្វើឲ្យមានគ្រោះថ្នាក់ដល់ភ្នែក នៅឥណ្ឌូចិនមនុស្សខ្លះ ប្រព្រឹត្តបទឧក្រិដ្ឋ ដោយប្រើរោមផ្លែខ្ញែរលាយជាមួយធាតុរំអិលខ្យង នៅប្រទេសឥណ្ឌា ផ្លែគេអាចប្រើសំរាប់ធ្វើថ្នាំព្រូន ។ ផ្លែស្ងោរហើយ អ្នកខ្លះជឿថាអាចធ្វើឲ្យប៉ូវដល់បុរស ។

              ឈ្មោះ​ល្ហុង​មួយ​ប្រភេទ ធាង​វែង ស្លឹក​ធំ ឆែក​ៗ មាន​ប្រហោង​ក្នុង​ធាង ក្លិន​ក្រពុល ផ្លែ​ចង្កោម​ៗ កួរ​ផ្លែ​មួយ​ៗ ទំហំ​ប៉ុន​ផ្លែ​ពុទ្រា ឬផ្លែ​កន្ទួត មាន​រោម​នៅ​សំបក​ដូច​ផ្លែ​សាវម៉ាវ គ្រាប់​ធ្វើ​ជា​ប្រេង។

ឧទាហរណ៍៖ ល្ហុង​ខ្ញែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply