ខ្ញែរ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ ផ្លែមានមមីសរមាស់ណាស់។
ឧទាហរណ៍៖ វល្លិខ្ញែរ ខ្ញែររោល ។ ដួងខ្ញែរ ដួងដែលកើតក្នុងវល្លិខ្ញែរ ។
ឈ្មោះវល្លិប្រចាំឆ្នាំមួយប្រភេទវារលើដី ឬរុក្ខជាតិជិតខាង ដុះក្នុងទីវាល ព្រៃស្រោងវាលភក់ល្បាប់ នៃប្រទេសក្ដៅក្នុងសកលលោក ។ ផ្លែមានមមីសរមាស់ណាស់ បើធ្លាក់ចូលភ្នែក ធ្វើឲ្យមានគ្រោះថ្នាក់ដល់ភ្នែក នៅឥណ្ឌូចិនមនុស្សខ្លះ ប្រព្រឹត្តបទឧក្រិដ្ឋ ដោយប្រើរោមផ្លែខ្ញែរលាយជាមួយធាតុរំអិលខ្យង នៅប្រទេសឥណ្ឌា ផ្លែគេអាចប្រើសំរាប់ធ្វើថ្នាំព្រូន ។ ផ្លែស្ងោរហើយ អ្នកខ្លះជឿថាអាចធ្វើឲ្យប៉ូវដល់បុរស ។
ឈ្មោះល្ហុងមួយប្រភេទ ធាងវែង ស្លឹកធំ ឆែកៗ មានប្រហោងក្នុងធាង ក្លិនក្រពុល ផ្លែចង្កោមៗ កួរផ្លែមួយៗ ទំហំប៉ុនផ្លែពុទ្រា ឬផ្លែកន្ទួត មានរោមនៅសំបកដូចផ្លែសាវម៉ាវ គ្រាប់ធ្វើជាប្រេង។
ឧទាហរណ៍៖ ល្ហុងខ្ញែរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖