Posted on Leave a comment

តើពាក្យ «ខ្វាក់» មានន័យដូចម្ដេច ?


ខ្វាក់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​បាត់​ចក្ខុ​ប្រសាទ ដែល​ងងឹត​មើល​មិន​ឃើញ។
ឧទាហរណ៍៖ មនុស្ស​ខ្វាក់​ភ្នែក ។

                របស់​អ្វី​ៗ ដែល​មាន​ជ្រុង ៤ ហើយ​មាន​ជ្រុង​ខ្លះ​ខូច​ខាត​មិន​ពេញ ក៏​ហៅ​ថា ខ្វាក់ ដែរ។
ឧទាហរណ៍៖ សសរ​ខ្វាក់​ជ្រុង ។ ដោះ​ខ្វាក់ គឺ​ដោះ​មនុស្ស​ប្រុស​ដែល​ទ្រុឌ​ត្រង់​កណ្ដាល។ ជាតហិង្គុល​ខ្វាក់ គឺ​ជាតហិង្គុល ដែល​គេ​ស្ល​ឲ្យ​មាន​សាច់​រឹង សម្រាប់​ប្រើ​ជា​ថ្នាំ​រំងាប់​រោគ​ក្ដៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply