ខ្វាក់
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបាត់ចក្ខុប្រសាទ ដែលងងឹតមើលមិនឃើញ។
ឧទាហរណ៍៖ មនុស្សខ្វាក់ភ្នែក ។
របស់អ្វីៗ ដែលមានជ្រុង ៤ ហើយមានជ្រុងខ្លះខូចខាតមិនពេញ ក៏ហៅថា ខ្វាក់ ដែរ។
ឧទាហរណ៍៖ សសរខ្វាក់ជ្រុង ។ ដោះខ្វាក់ គឺដោះមនុស្សប្រុសដែលទ្រុឌត្រង់កណ្ដាល។ ជាតហិង្គុលខ្វាក់ គឺជាតហិង្គុល ដែលគេស្លឲ្យមានសាច់រឹង សម្រាប់ប្រើជាថ្នាំរំងាប់រោគក្ដៅ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖