Posted on Leave a comment

តើពាក្យ «ខ្វែក» មានន័យដូចម្ដេច ?


ខ្វែក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានសម្បុរប្រផេះ កវែង បរិភោគត្រីជាអាហារ ចេញរកស៊ីតែវេលាយប់ វេលាថ្ងៃដេក ។

               បក្សីមួយប្រភេទ មានប្រវែង ៥៨-៦៥ ស.ម ពេញវ័យៈ ចំពុះ ក្បាល និងខ្នងពណ៌ខ្មៅ ភ្នែកក្រហម ក និងទ្រូងពណ៌ស សា្លបប្រផេះចាស់។ មិនទាន់ពេញវ័យៈ ខ្លួនទាំងមូលពណ៌ត្នោតលាយអុជៗស។ ទីជំរកៈ វាលភក់រុក្ខជាតិ វាលស្រែព្រៃកោងកាង។ ជីវសាស្រ្តៈ រកស៊ីពេលយប់ និងរស់នៅកន្លែងគុម្ពោតស្តុកពេលថ្ងៃ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ខែមិនា ដល់មករា ពងចំនួនពី ៣ ទៅ ៥។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply