Posted on Leave a comment

តើពាក្យ «ខ្វែកត្រោក» មានន័យដូចម្ដេច ?


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​បក្សី​ព្រៃ​មួយ​ប្រភេទ មាន​រូប​រាង​ដូច​ខ្វែក តែ​តូច​ជាង មាន​ប្រក្រតី​រក​ស៊ី​តាម​ជើង​ត្រោក ។

                ឈ្មោះ​សត្វ​បក្សី​ព្រៃ​មួយ​ប្រភេទមានប្រវែង ១៤-១៦ ស.ម។ រដូវមិនបន្តពូជៈ សម្បុរខ្លួនពណ៌ប្រាក់ ចិញ្ចើមស ឆ្នូតសកណ្តាលស្លាបលើ ចំពុះខ្លី និងជើងពណ៌ខ្មៅ ម្រាមវែងៗ។ រដូវបន្តពូជៈ សំបុរប្រែប្រួល ក្បាល ក និងខ្នងឡើងពណ៌កក្រហមដូចដុំឥដ្ឋ។ ទីជំរកៈ តាមវាលស្រែអំបិលនៃតំបន់ឆ្នេរ វាលភក់ឆ្នេរខ្សាច់។ របាយៈ វត្តមាននៅរដូវប្រាំងមានគ្រប់ទីកន្លែង និងមួយចំនួនគ្រាន់តែឆ្លងកាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply