គន្លាស់
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយផ្ទុយពាក្យ ថាត្រឡប់ឡើងវិញ ទើបមានន័យច្បាស់ថា ជានេះជានោះ ដូចគន្លាស់ថា តានៅ ? (=ទៅណា ?); ម៉ាពីនក ? (= មកពីណា ?); ភឹកតឹក (= ផឹកទឹក ?); សាយប៊ី (= ស៊ីបាយ ?) ជាដើម។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យគន្លាស់ សំដីគន្លាស់។ ចាស់ទុំហាមថា កុំនិយាយគន្លាស់លើពាក្យពុំសមគួរ ឬ លើពាក្យអាសគ្រាម ព្រោះនាំឲ្យគេរង្កៀស ឲ្យគេរិះគន់និន្ទាថាព្រហើន។ ពាក្យគន្លាស់ពុំសមគួរនោះ កាលបើយើងនឹងរកទៅគង់តែឃើញមាន។ល។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា និយាយគន្លាស់។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖