Posted on Leave a comment

តើពាក្យ «គន្លាស់» មានន័យដូចម្ដេច ?


គន្លាស់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយ​ផ្ទុយ​ពាក្យ ថា​ត្រឡប់​ឡើង​វិញ ទើប​មាន​ន័យ​ច្បាស់​ថា ជា​នេះ​ជា​នោះ ដូច​គន្លាស់​ថា តា​នៅ ? (=ទៅ​ណា ?); ម៉ាពីនក ? (= មក​ពី​ណា ?); ភឹកតឹក (= ផឹក​ទឹក ?); សាយប៊ី (= ស៊ី​បាយ ?) ជាដើម។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យ​គន្លាស់ សំដី​គន្លាស់។ ចាស់​ទុំ​ហាម​ថា កុំ​និយាយ​គន្លាស់​លើ​ពាក្យ​ពុំ​សម​គួរ ឬ លើ​ពាក្យ​អាសគ្រាម ព្រោះ​នាំ​ឲ្យ​គេ​រង្កៀស ឲ្យ​គេ​រិះគន់​និន្ទា​ថា​ព្រហើន។ ពាក្យ​គន្លាស់​ពុំ​សម​គួរ​នោះ កាល​បើ​យើង​នឹង​រក​ទៅ​គង់​តែ​ឃើញ​មាន។ល។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា និយាយ​គន្លាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply