Posted on Leave a comment

តើពាក្យ «គរុកម្ម» មានន័យដូចម្ដេច ?


គរុកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) < គរុ + កម្ម ។ វិ. គរុ កម្មំ > គរុកម្មំ កម្មធ្ងន់ គឺកម្មមានទម្ងន់ធ្ងន់, កម្មធ្ងន់ទាំងផ្នែកកុសល ទាំងផ្នែកអកុសល ។ ក្នុងផ្នែកអកុសល បានដល់ ឈានសម្បត្តិ, ក្នុងផ្នែកអកុសល បានដល់ អនន្តតិយកម្ម ។ កម្មនេះ មានអំណាចឱ្យផលមុនកម្មដទៃ ៗ ប្រៀបដូចជាបុគ្គលឈរនៅលើទីដ៏ខ្ពស់ ហើយយកវត្ថុផ្សេង ៗ គ្នា ទម្លាក់ចុះក្រោម, បណ្តាវត្ថុទាំងនោះ វត្ថុណាដែលធ្ងន់ជាងគេ រមែងធ្លាក់ដល់ដីមុនគេ យ៉ាងណាមិញ រីឯកម្មទាំងឡាយក៏ដូចគ្នាដែរ កម្មណាធ្ងន់ជាង គឺមានកម្លាំងខ្លាំងជាងគេ កម្មនោះរមែងឱ្យផលមុន យ៉ាងដូច្នោះដែរ ។ គរុកម្មគឺកម្ម កម្មដែលមានទោសច្រើន និងមានអានុភាពខ្លាំងកម្មដែលមិនមានអ្វីដែលអាចកាត់ផ្តាច់បាន ។ គរុកម្មចែកចេញជា ២ យ៉ាងគឺ (១) គរុកម្មដែលជាកុសល, (២) គរុកម្មដែលជាអកុសល ។គរុកម្មដែលជាកុសល បានដល់ មហគ្គតកុសល ៩ គឺរូបាចរកុសលកម្ម ៥ និងអរូបាវចរកុសលកម្ម ៤ គរុកម្មដែលជាអកុសលបានដល់និយតមិច្ចាទិដ្ឋិ៣ និងអនន្តរិយកម្ម ៥ ។និយតមិច្ឆាទិដ្ឋិ ៣ បានដល់ (១) នត្ថិកទិដ្ឋិ ឃើញថាផលរបស់បុណ្យនិងបាបមិនមាន, (២) អហេតុកទិដ្ឋិ យល់ឃើញថាអ្វី ៗ មិនមានហេតុ, (៣) អកិរិយទិដ្ឋិ យល់ឃើញថាកម្មដែលធ្វើហើយមិនមាន ។ អនន្តរិយកម្ម ៥ យ៉ាងគឺ (១) មាតុឃាត សម្លាប់មាតា; (២) បិតុឃាត សម្លាប់បិតា; (៣) អរហន្តឃាត សម្លាប់ព្រះអរហន្ត; (៤) លោហិតុប្បាទ ធ្វើលោហិតរបស់ព្រះបរមសម្ពុទ្ធឲ្យពុរពងឡើង; (៥) សង្ឃភេទ បំបែកបំបាក់ព្រះភិក្ខុសង្ឃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply