Posted on Leave a comment

តើពាក្យ «គរុកាបត្តិ» មានន័យដូចម្ដេច ?


គរុកាបត្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) < គរុក + អបត្តិ ។ វិ. គរុកា អាបត្តិ > គរុកាបត្តិ អាបត្តិធ្ងន់, អាបត្តិថ្នាក់ឧក្រិដ្ឋ, ពួកអាបត្តិដែលភិក្ខុត្រូវហើយមានទោសធ្ងន់ បានដល់ អាបត្តិបារជិក ជាអាបត្តិដែលភិក្ខុត្រូវហើយ មិនអាចរួចទោសបានទេ គឺត្រូវតែសឹកចេញ និងអាបត្តិសង្ឃាទិសេស លុះត្រាតែធ្វើបរិវាសកម្ម ទើបនឹងរួចផុតបាន ។ (ម. ព. បរិវាសកម្ម) ។ ពាក្យនេះជាគូគ្នានឹងលហុកាបត្តិ ដែលជាប្រភេទនៃអាបត្តិស្រាល បានដល់អាបត្តិថុល្លច្ច័យ, បាចិត្តិយៈ, បដិទេសនីយៈ ទុក្កដ និងទុព្តាសិត ។ (ម. ព. លហុកាបត្តិ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply