គិលាន
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.),(សំ.) អ្នកឈឺ អ្នកមានជំងឺ; ដែលឈឺ។ គិលានដ្ឋាន (–ន៉ាត់-ឋាន) មន្ទីរសម្រាប់ព្យាបាលមនុស្សឈឺ វេជ្ជមន្ទីរ សម្រាប់ថែរក្សាអ្នកជំងឺ តែមិនមានកន្លែងសម្រាប់ឲ្យមនុស្សឈឺដេកទេ។ គិលានសង្រ្គោះ (–ន៉ៈ–) ការជួយទំនុកបម្រុងអ្នកជំងឺ។ គិលានុបដ្ឋាក (–ប៉័ត-ឋាក) អ្នកបម្រើ, អ្នកថែទាំអ្នកជំងឺ។ ឥត្ថី. គិលានុបដ្ឋាយិកា ។ គិលានុបដ្ឋាន (–ប៉័ត-ឋាន) ការបម្រើ,ថែទាំ, ទំនុកបម្រុងអ្នកជំងឺ; មន្ទីរពេទ្យព្យាបាលអ្នកជំងឺ។ គិលានុបដ្ឋានព្រះមហាក្សត្រិយានី ឈ្មោះមន្ទីរសង្ឃពេទ្យមួយក្នុងព្រះរាជធានីភ្នំពេញ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.),(សំ.) អ្នកឈឺ អ្នកមានជំងឺ; ដែលឈឺ។ គិលានដ្ឋាន (–ន៉ាត់-ឋាន) មន្ទីរសម្រាប់ព្យាបាលមនុស្សឈឺ វេជ្ជមន្ទីរ សម្រាប់ថែរក្សាអ្នកជំងឺ តែមិនមានកន្លែងសម្រាប់ឲ្យមនុស្សឈឺដេកទេ។ គិលានសង្រ្គោះ (–ន៉ៈ–) ការជួយទំនុកបម្រុងអ្នកជំងឺ។ គិលានុបដ្ឋាក (–ប៉័ត-ឋាក) អ្នកបម្រើ, អ្នកថែទាំអ្នកជំងឺ។ ឥត្ថី. គិលានុបដ្ឋាយិកា ។គិលានុបដ្ឋាន (–ប៉័ត-ឋាន) ការបម្រើ,ថែទាំ, ទំនុកបម្រុងអ្នកជំងឺ; មន្ទីរពេទ្យព្យាបាលអ្នកជំងឺ។ គិលានុបដ្ឋានព្រះមហាក្សត្រិយានី ឈ្មោះមន្ទីរសង្ឃពេទ្យមួយក្នុងព្រះរាជធានីភ្នំពេញ។
បា.; សំ. (ន. ឬ គុ.) (គ្លាន) < គិលា-ធា. + យុ-ប.; ផ្លាស់ យុ ជា អន ។ វិ. គិលាតីតិ > គិលានោ អ្នកអស់សេចក្តីរីករាយ ឈ្មោះថា គិលាន ។ ម៉្យាងទៀត < គិល-ធា. + យុ-ប. ផ្លាស់ យុ ជា អន, ទីឃៈ អ ជា អា ។ វិ. គិលយតិ កិលមតីតិ > គិលានោ អ្នកឈឺ, អ្នកមានជំងឺ; ដែលឈឺ ឈ្មោះថា គិលាន។ ឧ. អញ្ញតរោ ភិក្ខុ គិលានោ ហោតិ ភិក្ខុមួយរូបមានជំងឺ
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖