Posted on Leave a comment

តើពាក្យ «គិលាន» មានន័យដូចម្ដេច ?


គិលាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.),(សំ.) អ្នក​ឈឺ អ្នក​មាន​ជំងឺ; ដែល​ឈឺ។ គិលានដ្ឋាន (–ន៉ាត់-ឋាន) មន្ទីរ​សម្រាប់​ព្យាបាល​មនុស្ស​ឈឺ វេជ្ជ​មន្ទីរ សម្រាប់​ថែ​រក្សា​អ្នក​ជំងឺ តែ​មិន​មាន​កន្លែង​សម្រាប់​ឲ្យ​មនុស្ស​ឈឺ​ដេក​ទេ។ គិលាន​សង្រ្គោះ (–ន៉ៈ–) ការ​ជួយ​ទំនុកបម្រុង​អ្នក​ជំងឺ។ គិលានុបដ្ឋាក (–ប៉័ត-ឋាក) អ្នក​បម្រើ, អ្នក​ថែទាំ​អ្នក​ជំងឺ។ ឥត្ថី. គិលានុបដ្ឋាយិកា ។ គិលានុបដ្ឋាន (–ប៉័ត-ឋាន) ការ​បម្រើ,ថែទាំ, ទំនុកបម្រុង​អ្នក​ជំងឺ; មន្ទីរ​ពេទ្យ​ព្យាបាល​អ្នក​ជំងឺ។ គិលានុបដ្ឋាន​ព្រះ​មហា​ក្សត្រិយានី ឈ្មោះ​មន្ទីរ​សង្ឃ​ពេទ្យ​មួយ​ក្នុង​ព្រះ​រាជ​ធានី​ភ្នំពេញ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.),(សំ.) អ្នក​ឈឺ អ្នក​មាន​ជំងឺ; ដែល​ឈឺ។ គិលានដ្ឋាន (–ន៉ាត់-ឋាន) មន្ទីរ​សម្រាប់​ព្យាបាល​មនុស្ស​ឈឺ វេជ្ជ​មន្ទីរ សម្រាប់​ថែ​រក្សា​អ្នក​ជំងឺ តែ​មិន​មាន​កន្លែង​សម្រាប់​ឲ្យ​មនុស្ស​ឈឺ​ដេក​ទេ។ គិលាន​សង្រ្គោះ (–ន៉ៈ–) ការ​ជួយ​ទំនុកបម្រុង​អ្នក​ជំងឺ។ គិលានុបដ្ឋាក (–ប៉័ត-ឋាក) អ្នក​បម្រើ, អ្នក​ថែទាំ​អ្នក​ជំងឺ។ ឥត្ថី. គិលានុបដ្ឋាយិកា ។គិលានុបដ្ឋាន (–ប៉័ត-ឋាន) ការ​បម្រើ,ថែទាំ, ទំនុកបម្រុង​អ្នក​ជំងឺ; មន្ទីរ​ពេទ្យ​ព្យាបាល​អ្នក​ជំងឺ។ គិលានុបដ្ឋាន​ព្រះ​មហា​ក្សត្រិយានី ឈ្មោះ​មន្ទីរ​សង្ឃ​ពេទ្យ​មួយ​ក្នុង​ព្រះ​រាជ​ធានី​ភ្នំពេញ។

                បា.; សំ. (ន. ឬ គុ.) (គ្លាន) < គិលា-ធា. + យុ-ប.; ផ្លាស់ យុ ជា អន ។ វិ. គិលាតីតិ > គិលានោ អ្នកអស់សេចក្តីរីករាយ ឈ្មោះថា គិលាន ។ ម៉្យាងទៀត < គិល-ធា. + យុ-ប. ផ្លាស់ យុ ជា អន, ទីឃៈ អ ជា អា ។ វិ. គិលយតិ កិលមតីតិ > គិលានោ អ្នកឈឺ, អ្នកមានជំងឺ; ដែលឈឺ ឈ្មោះថា គិលាន។ ឧ. អញ្ញតរោ ភិក្ខុ គិលានោ ហោតិ ភិក្ខុមួយរូបមានជំងឺ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply