គិលានដ្ឋាន
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទះសម្រាប់អ្នកជម្ងឺនៅក្នុងឃុំ បន្ទាយទាហាន សាលារៀន។ល។
< គិលាន + ឋាន ។ វិ. គិលានស្ស ឋានំ > គិលានដ្ឋានំ ទីតាំងនៃអ្នកជំងឺ គឺមន្ទីរសម្រាប់ព្យាបាលមនុស្សឈឺ, វេជ្ជមន្ទីរសម្រាប់ថែរក្សាអ្នកជំងឺ តែមិនមានកន្លែងសម្រាប់ឲ្យមនុស្សឈឺដេកទេ ។ គិលានសង្គ្រោះ ការជួយទំនុកបម្រុងអ្នកជំងឺ ។ គិលានុបដ្ឋាក — ប៉័ត-ឋាក < គិលាន + ឧបដ្ឋាក ។ វិ.គិលានំ ឧបដ្ឋាតីតិ > គិលានុប្បដ្ឋាកោ អ្នកបម្រើ, អ្នកថែទាំអ្នកជំងឺ ។ ឥត្ថី. គិលានុបដ្ឋាយិកា ។ គិលានុបដ្ឋាន — ប៉័ត-ឋាន < គិលាន + ឧបដ្ឋាន ។ វិ. គិលានស្ស ឧបដ្ឋានំ > គិលានុបដ្ឋានំ ការបម្រើ, ថែទាំ, ទំនុកបម្រុងអ្នកជំងឺ; មន្ទីរពេទ្យព្យាបាលអ្នកជំងឺ ។ គិលានុបដ្ឋានព្រះមហាក្សត្រិយានី ឈ្មោះមន្ទីរ ពេទ្យព្រះសង្ឃមួយក្នុងរាជធានីភ្នំពេញ គេច្រើននិយមហៅថា ពេទ្យលោកសង្ឃ ៗ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖