Posted on Leave a comment

តើពាក្យ «គោតម» មានន័យដូចម្ដេច ?


គោតម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) (គៅតម; គោ ឬ គៅ “ព្រះ​អាទិត្យ” + តម “ប្រសើរ” ) ព្រះ​នាម​នៃ​ព្រះ​សក្យមុនី​សម្មាសម្ពុទ្ធ ព្រោះ​ព្រះ​អង្គ​ជា​គោតម​គោត្ត (ពូជវង្ស​នៃ​ព្រះ​អាទិត្យ​ដ៏​ប្រសើរ)។ នាម​របស់​អ្នក​ប្រាជ្ញ​ច្រើន​រូប​ពី​ក្នុង​សម័យ​បុរាណ ក្នុង​មជ្ឈិម​ប្រទេស។ នាម​ត្រកូល​របស់​ជន​ពួក​ខ្លះ ក្នុង​ប្រទេស​ឥណ្ឌា សព្វ​ថ្ងៃ​នេះ ដែល​ជាប់​ត​មក​ពី​ក្នុង​សម័យ​បុរាណ។

                   ១- < គោតម + ណ-ប. ។ វិ. គោតមវំសេ ឧប្បន្នត្តា គោតមស្ស មុនិនោ អបច្ចំ > គោតមោ ជនជាពូជពង្សនៃមុនីឈ្មោះគោតម (សមណៈឈ្មោះគោតម, ព្រះពុទ្ធគោតម) ព្រោះបានកើតក្នុងវង្សនៃព្រះគោតម ។ ២- < កៅតម; គោ ឬ គៅ “ព្រះអាទិត្យ“ + តម “ប្រសើរ” ។ ព្រះនាមនៃព្រះសក្យមុនីសម្មាសម្ពុទ្ធ ព្រោះព្រះអង្គជាគោតមគោត្ត (ពូជពង្សនៃព្រះអាទិត្យដ៏ប្រសើរ) ។ នាមរបស់អ្នកប្រាជ្ញច្រើនរូបពីក្នុងសម័យបុរាណ ក្នុងមជ្ឈិមប្រទេស ។ នាមត្រកូលរបស់ជនពួកខ្លះ ក្នុងប្រទេសឥណ្ឌាសព្វថ្ងៃនេះ ដែលជាប់តមកពីក្នុងសម័យបុរាណ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply