គោតម
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) (គៅតម; គោ ឬ គៅ “ព្រះអាទិត្យ” + តម “ប្រសើរ” ) ព្រះនាមនៃព្រះសក្យមុនីសម្មាសម្ពុទ្ធ ព្រោះព្រះអង្គជាគោតមគោត្ត (ពូជវង្សនៃព្រះអាទិត្យដ៏ប្រសើរ)។ នាមរបស់អ្នកប្រាជ្ញច្រើនរូបពីក្នុងសម័យបុរាណ ក្នុងមជ្ឈិមប្រទេស។ នាមត្រកូលរបស់ជនពួកខ្លះ ក្នុងប្រទេសឥណ្ឌា សព្វថ្ងៃនេះ ដែលជាប់តមកពីក្នុងសម័យបុរាណ។
១- < គោតម + ណ-ប. ។ វិ. គោតមវំសេ ឧប្បន្នត្តា គោតមស្ស មុនិនោ អបច្ចំ > គោតមោ ជនជាពូជពង្សនៃមុនីឈ្មោះគោតម (សមណៈឈ្មោះគោតម, ព្រះពុទ្ធគោតម) ព្រោះបានកើតក្នុងវង្សនៃព្រះគោតម ។ ២- < កៅតម; គោ ឬ គៅ “ព្រះអាទិត្យ“ + តម “ប្រសើរ” ។ ព្រះនាមនៃព្រះសក្យមុនីសម្មាសម្ពុទ្ធ ព្រោះព្រះអង្គជាគោតមគោត្ត (ពូជពង្សនៃព្រះអាទិត្យដ៏ប្រសើរ) ។ នាមរបស់អ្នកប្រាជ្ញច្រើនរូបពីក្នុងសម័យបុរាណ ក្នុងមជ្ឈិមប្រទេស ។ នាមត្រកូលរបស់ជនពួកខ្លះ ក្នុងប្រទេសឥណ្ឌាសព្វថ្ងៃនេះ ដែលជាប់តមកពីក្នុងសម័យបុរាណ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖