គោត្រភូសង្ឃ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សង្ឃតវង្សត្រកូលគឺពួកអ្នកបួសក្នុងព្រះពុទ្ធសាសនា ដែលប្រព្រឹត្តឃ្លៀងឃ្លាតចាកធម៌វិន័យស្ទើរតែនឹងទាំងអស់ គ្រាន់តែមានភេទជាអ្នកបួសដោយឥតមានក្លែងក្លាយ ឬ រង្កៀសសង្ស័យឡើយប៉ុណ្ណោះឯង ដោយហោចទៅ សូម្បីនៅត្រឹមតែយកសំពត់ជ្រលក់ពណ៌អម្ចត់មកចងនឹងកខ្លះ សៀតនឹងត្រចៀកខ្លះ ប៉ុណ្ណោះ ដោយមានការប្ដេជ្ញាសម្គាល់ខ្លួនថាជាអ្នកបួសដោយពិតឥតមានសង្ស័យ ព្រោះបានទទួលផ្នួសអំពីគ្រូអាចារ្យមក យ៉ាងនេះហៅថា គោត្រភូសង្ឃ; លុះចំណេរកាលយូរអង្វែងឆ្ងាយៗទៅ ក្នុងអនាគតខាងមុខ សង្ឃពួកនេះនឹងកើតមានជាប្រាកដ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖