Posted on Leave a comment

តើពាក្យ «គោត្រភូសង្ឃ» មានន័យដូចម្ដេច ?


គោត្រភូសង្ឃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សង្ឃ​ត​វង្ស​ត្រកូល​គឺ​ពួក​អ្នក​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា ដែល​ប្រព្រឹត្ត​ឃ្លៀងឃ្លាត​ចាក​ធម៌​វិន័យ​ស្ទើរ​តែ​នឹង​ទាំងអស់ គ្រាន់​តែ​មាន​ភេទ​ជា​អ្នក​បួស​ដោយ​ឥត​មាន​ក្លែងក្លាយ ឬ រង្កៀស​សង្ស័យ​ឡើយ​ប៉ុណ្ណោះ​ឯង ដោយ​ហោច​ទៅ សូម្បី​នៅ​ត្រឹម​តែ​យក​​សំពត់​ជ្រលក់​ពណ៌​អម្ចត់​មក​ចង​នឹង​ក​ខ្លះ សៀត​នឹង​ត្រចៀក​ខ្លះ​ ប៉ុណ្ណោះ ដោយ​មាន​ការ​ប្ដេជ្ញា​សម្គាល់​ខ្លួន​ថា​ជា​អ្នក​បួស​ដោយ​ពិត​ឥត​មាន​សង្ស័យ ព្រោះ​បាន​ទទួល​ផ្នួស​អំពី​គ្រូ​អាចារ្យ​មក យ៉ាង​នេះ​ហៅ​ថា គោត្រភូសង្ឃ; លុះ​ចំណេរ​កាល​យូរ​អង្វែង​ឆ្ងាយ​ៗ​ទៅ ក្នុង​អនាគត​ខាង​មុខ សង្ឃ​ពួក​នេះ​នឹង​កើត​មាន​ជា​ប្រាកដ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply