Posted on Leave a comment

តើពាក្យ «ឃានវិញ្ញាណ» មានន័យដូចម្ដេច ?


ឃានវិញ្ញាណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) < ឃាន + វិញ្ញាណ ។ វិ. ឃានតោ បវត្ត វិញ្ញាណំ > ឃានវិញ្ញាណំ វិញ្ញាណដែលប្រព្រឹត្តទៅតាមច្រមុះ ងៅថា ឃានវិញ្ញាណ ឬឃានម្ហិ សន្និស្សិតំ វិញ្ញាណំ > ឃានវិញ្ញាណំ វិញ្ញាណដែលអាស្រ័យក្នុងចម្រុះ ហៅថា ឃានវិញ្ញាណ។ ឃានវិញ្ញាណ ជាអហេតុកចិត្ត ជាកុសលវិបាកក៏មាន ជាអកុសលវិបាកក៏មាន។ ឃានវិញ្ញាណដែលដឹងក្លិនមិនល្អ (អនិដ្ឋារម្មណ៍) ជាឃានវិញ្ញាណអកុសលវិបាក, ឃានវិញ្ញាណដែលដឹងក្លិនល្អ (ឥដ្ឋារម្មណ៍) ជាឃានវិញ្ញាណខាងកុសលវិបាក។ ទោះជាឃានវិញ្ញាណមួយណាក៏ដោយ ក៏គ្រាន់តែជាចិត្តប៉ុណ្ណោះ កាលបើមានហេតុគ្រប់គ្រាន់នាំឱ្យកើត វាក៏កើតឡើងហើយធ្វើឃាយនកិច្ច គឺស្រូបក្លិន បើមិនមានហេតុគ្រប់គ្រាន់ទេ វាក៏កើតឡើង មិនស្ថិតក្រោមអំណាចរបស់សត្វបុគ្គលណាទេ ទោះជាកើតឡើងហើយ ក៏មិនតាំងនៅរហូតដែរ ត្រឹមតែខណៈប៉ុណ្ណើក៏រលត់ទៅវិញ។ ព្រោះហេតុនេះ គប្បីឃើញថា ឃានវិញ្ញាណនេះក្តី សង្ខារធម៌ដទៃទៀតក្តី សុទ្ធតែស្ថិតនៅក្នុងសភាពជារបស់មិនទៀង ព្រោះមិនតាំងនៅដដែលជាទុក្ខ ព្រោះកើតហើយត្រូវបែកធ្លាយទៅវិញ ជាអនត្តា ព្រោះជារបស់គ្មានខ្លឹមដោយជុំវិញ។ លក្ខណាទិចតុក្កៈរបស់ឃានវិញ្ញាណមាន ៤ គឺ៖ ១- ឃានសន្និស្សិតគន្ធវិជាននលក្ខណំ មានការដឹងនូវក្លិនពញរោះអាស្រ័យនឹងឃានប្រសាទជាលក្ខណៈ; ២- គន្ធមត្តារម្មណរសំ មានត្រឹមតែគន្ធារម្មណ៍ប៉ុណ្ណោះជាកិច្ច; ៣- គន្ធាភិមុខភាវបច្ចុប្បដ្ឋានំ មានភាពប្រាកដនៃក្លិនជាផល; ៤- គន្ធារម្មណាយ កិរិយាមនោធាតុយា អបគមនបទដ្ឋានំ មានការមិនទានើប្រោសទៅនៃកិរិយាមនោធាតុដែលមានក្លិនជាអារម្មណ៍ ជាបទដ្ឋាន។ ឧប្បត្តិហេតុ (ហេតុដែលនាំឱ្យកើតឡើង) នៃឃានវិញ្ញាណមាន ៤យ៉ាងគឺ៖ ១- អសម្ភិន្នត្តា ឃានស្ស មានឃានប្រសាទមិនទាន់បែកធ្លាយ; ២- អាបាថគតត្តា គន្ធានំ មានក្លិនមកកាន់គន្លង; ៣- វាយោសន្និស្សិតំ មានវាយោ (ខ្យល់) ជាទីអាស្រ័យ; ៤- មនសិកាហេតុកំ មានមនសិការជាហេតុជិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply