Posted on Leave a comment

តើពាក្យ «ឃានវត្ថុ» មានន័យដូចម្ដេច ?


ឃានវត្ថុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) < ឃាន + វត្ថុ ។ វិ. ឃានំ ឯវ វត្ថុ > ឃានវត្ថុ ឃានៈហ្នឹងឯង ឈ្មោះថា ឃានវត្ថុ ព្រោះជាទីអាស្រ័យនៃឃានវិញ្ញាណជាដើម និងចេតសិកដែលសម្បយុត្ត។ (វត្ថុ < វស-ធា. + រត្ថុ-ប. ។ វិ. វសន្តិ ឯត្ថ ចិត្តចេតសិកា បវត្តន្តីតិ > វត្ថុ, ចិត្តតំសម្បយុត្តានំ អាធារភូតំ រូបំ។ ចិត្ត និងចេតសិកទាំងឡាយតែងអាស្រ័យក្នុងរូបនោះទើបប្រព្រឹត្តទៅ ព្រោះហេតុនោះ រូបនោះទើបឈ្មោះថា វត្ថុ បានដល់រូបដែលជាទីតាំងនៃចិត្ត និងសម្បយុត្តធម៌ទាំងឡាយ។ ) (ម.ព. វត្ថុ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply