Posted on Leave a comment

លោកមហាសេដ្ឋី Luciano Benetton ជាសហស្ថាបនិករបស់ក្រុមហ៊ុន Benetton Group ដែលជាក្រុមហ៊ុនច្នៃម៉ូដសម្លៀកបំពាក់អ៊ីតាលី

លោក Luciano Benetton កើតនៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ១៩៣៥ ដែលជាពាណិជ្ជករជនជាតិអ៊ីតាលី ។ គាត់គឺជាសហស្ថាបនិករបស់ក្រុមហ៊ុន Benetton Group ដែលជាក្រុមហ៊ុនច្នៃម៉ូដសម្លៀកបំពាក់អ៊ីតាលី ។

អាជីព៖

នៅឆ្នាំ ១៩៦៥ រួមជាមួយបងប្អូនបង្កើតរបស់គាត់គឺលោកស្រី Giuliana Benetton, Carlo Benetton និង Gilberto Benetton បានរួមគ្នាបង្កើតក្រុមហ៊ុន Benetton Group ។ កាលពីខែ ឧសភា ឆ្នាំ ២០១៥ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាទ្រព្យសម្បត្តិសុទ្ធរបស់លោក Luciano Benetton និងបងប្អូន ៣ នាក់របស់គាត់មានចំនួន ២,៩ ពាន់លានដុល្លារអាមេរិក ។ 

លោក Luciano Benetton ត្រូវបានគេស្គាល់ថាជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Benetton Group ។ ពីមុនគាត់គឺជាអ្នកជំនួញជនជាតិអ៊ីតាលី និងជាអ្នករចនាម៉ូដ និងសហគ្រិនម្នាក់ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ២,៩ ពាន់លានដុល្លារគិតត្រឹមខែ ឧសភា ឆ្នាំ ២០១៥ នេះបើយោងតាមទស្សនាវដ្តី Forbes ។ រួមគ្នាជាមួយបងប្អូនបង្កើតរបស់គាត់គឺ Carlo, Gilberto និង Giuliana, Luciani Benetton បានរួមគ្នាបង្កើតក្រុមហ៊ុន Benetton Group ទ្បើងក្នុងឆ្នាំ ១៩៦៥ ។

ក្នុងឆ្នាំ ២០០១ ក្រុមហ៊ុននេះរកចំណូលបានចំនួន ២,១ ពាន់លានដុល្លារគិតត្រឹមក្នុងឆ្នាំ ២០១១ ។ ក្រុមហ៊ុន Benetton Group មានតម្លៃទីផ្សារត្រឹមតែជាង ២ ពាន់លានដុល្លារប៉ុណ្ណោះ ។ បច្ចុប្បន្នយីហោនេះត្រូវបានលក់នៅតាមបណ្តាប្រទេសជាង 12o ទូទាំងពិភពលោក ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply