Posted on Leave a comment

តើពាក្យ «ឃានសម្ផស្ស» មានន័យដូចម្ដេច ?


ឃានសម្ផស្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) < ឃាន + សម្ផស្ស ។ វិ. ឃានតោ បរត្តោ សម្ផស្សោ > ឃានសម្ផស្សោ ការប៉ះខ្ចប់ដែលប្រព្រឹត្តទៅតាមច្រមុះ ហៅថា ឃានសម្ផស្ស ឬ ឃានម្ហិ សម្ផស្សោ > ឃានសម្ផស្សោ ការប៉ះខ្ចប់ក្នុងច្រមុះ ហៅថា ឃានសម្ផស្ស។ មែនពិតខណៈនៃច្រមុះប៉ះនឹងក្លិន បង្កើតបានជាឃានវិញ្ញាណ, ការប្រជុំគ្នានៃធម៌ទាំង ៣ នេះ ហៅថា ឃានសម្ផស្ស ។ ក្នុងគម្ពីរសំយុត្តនិកាយ សឡាយតនវគ្គ សឡាយតនសំយុត្ត ត្រង់បឋមនតុម្ហាកសូត្រ ព្រះអង្គទ្រង់សម្តែងថា ឃានសម្ផស្សោ ន តុម្ហាកំ ។ តំ បជហថ ។ សោ វោ បហីនា ហិតាយ សុខាយ ភវិស្សតិ ។ យម្បិទំ ឃានសម្ផស្សបច្ចយា ឧប្បជ្ជតិ វេទយិតំ សុខំ វា ទុក្ខំ វា អទុក្ខមសុខំ វា តម្បិ ន តុម្ហាកំ ។ តំ បជហថ ។ តំ វោ បហីនំ ហិតាយ សុខាយ ភវិស្សតិ។ ឃានសម្ផស្សមិនមែនជារបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយចូរលះបង់នូវឃានសម្ផស្សនោះចេញ។ ឃានសម្ផស្សដែលអ្នកទាំងឡាយ លះបង់បានហើយ នឹងបានជាប្រយោជន៍ បានសេចក្តីសុខ។ ការសោយអារម្មណ៍ណានីមួយជាសុខក្តី ទុក្ខក្តី មិនសុខមិនទុក្ខក្តី ដែលកើតឡើងព្រោះឃានសម្ផស្សជាបច្ច័យនេះ សូម្បីការសោយអារម្មណ៍នេះ ក៏មិនមែនជាអ្នកទាំងឡាយដែរ។ អ្នកទាំងឡាយចូរលះបង់ នូវការសោយអារម្មណ៍នោះចេញ។ ការសោយអារម្មណ៍នោះ ដែលអ្នកទាំងឡាយលះបង់បានហើយនឹងប្រពឹត្តទៅជាប្រយោជន៍ ដើម្បីសេចក្តីសុខ។ ការលះបង់ក្នុងទីនេះ គឺការលះបង់នូវតណ្ហា គឺការជាប់ជំពាក់ក្នុងសម្ផស្ស និងវេទនា មិនមែនលះបង់សម្ផស្ស ឬវេទនានោះទេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply