Posted on Leave a comment

តើពាក្យ «ឃាយនកិច្ច» មានន័យដូចម្ដេច ?


ឃាយនកិច្ច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ (បា.) < ឃាយន + កិច្ច ។ វិ. ឃាយនំ កិច្ចំ > ឃាយនកិច្ចំ កិច្ចស្រូបក្លិន បានដល់កិច្ចរបស់ចិត្ត ១ ក្នុងចំណោមកិច្ចទាំង ១៤ របស់ចិត្ត។ កិច្ចនេះ ជាកិច្ចរបស់ឃានវិញ្ញាណ ដែលកើតឡើងហើយធ្វើកិច្ចស្រូបក្លិន។ មែនពិត ឃានវិញ្ញាណកើតហើយធ្វើកិច្ចស្រូបក្លិន ទោះជាក្លិនល្អក្តី មិនល្អក្តី ធ្វើកិច្ចរបស់ខ្លួនហើយក៏រលត់ទៅវិញ មិនទាមទារអ្វីៗ ក្នុងលោក ទាំងមិនចេះហួងហែងអ្វីៗ ក្នុងលោកនេះជាធម្មតារបស់សង្ខារធម៌ទាំងឡាយ ។ ព្រោះហេតុនោះ ទើបព្រះមានព្រះភាគទ្រង់តា្រស់ថា សព្វេ ធម្មា នាលំ អភិនិវេសាយ ធម៌ទាំងឡាយទាំងពួងមិនគួរដល់ការប្រកាន់ថាជារបស់មាំមួន។ ការដឹងក្លិនគ្រប់យ៉ាង គឺត្រឹមតែឃានវិញ្ញាណធ្វើកិច្ចរបស់ខ្លួនប៉ុណ្ណោះឯង ទើបមានការសន្មតថា អ្នកនេះដឹងក្លិន អ្នកនោះដឹងក្លិន បើគ្មានឃានវិញ្ញាណកើតឡើងទេ ក៏គ្មានសត្វបុគ្គលណាមកដឹងក្លិនដែរ គឺឃានវិញ្ញាណមាន តែសត្វបុគ្គលគ្មាន ។ ការដឹងទាន់បែបនេះ ក្នុងខណៈដែលឃានវិញ្ញាណកើតឡើង ឈ្មោះថា ចិត្តានុបស្សនា សតិប្បដ្ឋាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply